ថ្ងៃអង្គារ ១០ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩
-------------------------
១.លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមប្រជំុនៅមន្ទីរបរិស្ថាន ស្តីពីកាតវាយតំលៃផលប៉ះពាល់បរិស្ថានលេីការបោះពុម្ពសំលៀកបំពាក់របស់ក្រុមហ៊ុន ប៉ ហ៊រ ប៊ី។
២.នៅក្នុងភូមិត្រពាំងក្រលាញ់ ឃុំអូសារាយ ស្រុកត្រាំកក់ មានរៀបចំកម្មវិធីចែកសម្ភារៈ រួមមានម៉ាស៊ីនព្រួស ម៉ាស៊ីនដេរ តង់ បាវច្រកគ្រាប់ពូជ ជូនសមាជិកសហគមន៍កសិកម្មសាមគ្គី ត្រពាំងក្រលាញ់ ចំនួន ៣០នាក់ ក្រោមអធិបតីភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីផ្សព្វផ្សាយបចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ដោយមានការចូលរួមពីមន្រ្តីទីផ្សារ និង ទីប្រឹក្សាគ្រប់គ្រង រួមជាមួយប្រធានការិយាល័យកសិកម្មស្រុកត្រាំកក់ និង មន្រ្តី។
៣.នាយសង្កាត់រដ្ឋបាលជលផលសេកយំដឹកនាំកម្លាំងចុះបង្ក្រាបបានៈ
-អាំងវរទ័រចំនួន ១ គ្រឿង
-អាគុយ ៤០ អំពែរ ១ គ្រឿង
-ដងឆក់ត្រី ១ គូរ
-ផលនេសាទចម្រុះ ៣ គក្រ នៅចំណុចប្រឡាយលេខ ០១ ឃុំរមេញ ស្រុកកោះអណ្តែត។
៤.ការិយាល័យកសិកម្មស្រុកទ្រាំង បានរៀបចំកម្មវិធីផ្តល់សម្ភារៈកសិកម្ម ការឆ្លើយតបទៅនិងតម្រូវការ របស់សមាជិកកសិកម្មចម្រុះ ភូមិឈើទាលភ្លោះ ឃុំប្រាំបីមុំ ស្រុកទ្រាំង ដោយមានការចូលរួមពីលោកប្រធានកសិកម្មស្រុកទ្រាំង មន្ត្រីកសិកម្មស្រុក លោកមេភូមិ ភ្នាក់ងារផ្សព្វផ្សាយឃុំ និងកសិករ សរុបចំនួន៩នាក់ ស្រី ៣នាក់។
៥.ការិយាល័យកសិកម្មស្រុកបាទី បានផ្ដល់សម្ភារៈបណ្ដុំធុរៈកិច្ចមាន់ នៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី។ ៦.ការិយាល័យកសិកម្មស្រុកគីរីវង់ បានផ្តល់សម្ភារៈធុរៈកិច្ចមាន់ នៅភូមិត្រពាំងជៃ ឃុំព្រៃរំដែង ស្រុកគិរីវង់ ។