ថ្ងៃចន្ទ ៩ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩
-----------------------
១.លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមវេទិកាសាធារណៈជាមួយក្រុហ៊ុនសម្បទានដីសេដ្ឋកិច្ច ក្រោមអធិបតីភាព ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វេទិការនេះ បានរៀបចំនៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
២.ការិយាល័យកសិកម្មស្រុកទ្រាំងបានរៀបចំកម្មវិធីផ្តល់សំភារះកសិកម្ម ការឆ្លើយតបទៅនិងតម្រូវការ របស់សមាជិកបណ្តុំធុរកិច្ចកសិកម្មចម្រុះ និងបណ្តុំធុរកិច្ចមាន់នៅ ភូមិគ ឃុំអង្គខ្នុរ និងភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ដោយមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្មស្រុក មន្រ្តីកសិកម្មស្រុក លោកមេភូមិរង ភ្នាក់ងារផ្សព្វផ្សាយឃុំ និងកសិករ សរុបចំនួន ៤០នាក់ ស្រី ១៨នាក់។
៣.ការិយាល័យកសិកម្មស្រុកបាទី បានរៀបចំកម្មវិធីផ្តល់សំភារះកសិកម្ម ការឆ្លើយតបទៅនិងតម្រូវការ របស់សមាជិក នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី និងភូមិស្រីគ្រងរាជ្យ ឃុំក្រាំងលាវ ស្រុកបាទី។
៤.ការិយាល័យកសិកម្មស្រុកគីរីវង់ បានរៀបចំកម្មវិធីផ្តល់សំភារះកសិកម្ម ការឆ្លើយតបទៅនិងតម្រូវការ របស់សមាជិកបណ្តុំធុរកិច្ចមាន់។
៥.ការិយាល័យកសិកម្មស្រុកត្រាំកក់ បានរៀបចំកម្មវិធីផ្តល់សំភារះកសិកម្ម ការឆ្លើយតបទៅនិងតម្រូវការ របស់សមាជិកបណ្តុំកសិកម្មបន្លែ នៅភូមិកល់គម និងកសិកម្មល្អ ឃុំត្រាំកក់ ស្រុកត្រាំកក់។
៦.នៅភូមិ ប្រសៀត ឃុំរំចង់ ស្រុកសំរោង បានបើកកម្មវិធីផ្តល់សម្ភារះកសិកម្ម ឆ្លើយតបទៅនឹងតម្រូវការ របស់សមាជិកធុរកិច្ចមាន់ រួមមានសម្ភារៈដូចជា ទ្រុង១ ស្នោកចំណី១ ស្នោកទឹក១ កូនមាន់ ១០ក្បាល ដែលមានសមាសភាពចូលរួម មន្ត្រីទីផ្សារកម្មវិធី ASPIRE អនុប្រធានកសិកម្មស្រុកសំរោង ភ្នាក់ងារផ្សាព្វផ្សាយឃុំ ២រូប នោងកសិករសមាជិកក្រុម ចំនួន ៣៥ ស្រី ២៤។