ថ្ងៃពុធ ៤ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩
--------------------------------------
១.ខ្ញុំបាទបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិកជាង ២០,០០០ នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់។
២. លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានចូលរួមប្រជុំគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម កែវ សូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើ។ កិច្ចប្រជុំនេះបានរៀបចំនៅ ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
៣.លោកប្រធាន អនុប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត និងមន្រ្តី បានចុះអធិការកិច្ចកន្លែងស្តុកជី ០១កន្លែង នៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ដោយរកឃើញបទល្មើសជីកសិកម្ម ប្រភេទ UREA ដែលមានស្លាកសញ្ញាជាភាសាបរទេស។ ការិយាល័យនីតិកម្មកសិកម្ម បានសម្រេចធ្វើការពិន័យអន្តរការណ៍ចូលថវិការដ្ឋ។
៤.នៅភូមិរនាមត្នោត ឃុំអង្គប្រាសាទ ស្រុកគិរីវង់ បានធ្វើពិធីផ្ដល់សម្ភារៈកសិម្ម(ជីកសិកម្ម)ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិកបណ្ដុំផលិតស្រូវក្រអូបទាំងបីភូមិគឺ(ភូមិរនាមត្នោត ស្វាយធំ នឹងភូមិពោធិតាម៉ុក)ក្រោមអធិបតីភាព លោក សោ ស៊ាំ មន្រី្តបច្ចេកទេសថ្នាក់ខេត្ត លោកស្រីសុខ សុផានី ប្រធានការិយាល័យកសិកម្មស្រុក លោកនង ជន មេឃុំអង្គប្រាសាទ លោកអឹម លាប ជំទប់ទី១ឃុំ មន្រី្តថ្នាក់ស្រុកនឹងភ្នាក់ងារផ្សព្វផ្សាយឃុំ។