ពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានា
ចេញ​ផ្សាយ ២៣ មករា ២០១៩
230
ថ្ងៃសុក្រ ១៣ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ------------------------- ១.លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានានិង វត្ត ដំណាក់រាជាស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកត្រាំកក់ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កង កងយោធពលខេមរភូមិន្ទនិងមេបញ្ជាការកងទ័ពជើងគោក។ ២.លោកប្រធានមន្ទីរកសកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តតាកែវ បានដឹកនាំមន្ត្រីបច្ចេកទេសទីផ្សារ និងទីប្រឹក្សាចុះត្រួតពិនិត្យសកម្មភាពការសាងសង់ផ្ទះសំណាញ់ និងប្រព័ន្ធដំណក់ទឹក ដែលស្ថិតនៅក្នុងឧបករណ៏ ភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋ "PPP" ជាមួយក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ។ មន្ទីរកសិកម្ម ក្នុងក្របខ័ណ្ឌកម្មវិធី ASPIRE បានផ្តល់ផ្ទះសំណាញ់ និងប្រព័ន្ធដំណក់ទឹក ចំនួន៣ ដល់កសិករស្ម័គ្រចិត្ត៣ គ្រួសារ នៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ដំណើរការសាងសង់នេះសម្រេចបាន៦០% ទៅ ៧០% ភាគរយហើយ នៅសល់តែប្រកប្លាស្ទីកពីលើ និងតបណ្តាញដំណក់ទឹកប៉ុណ្ណោះ។ ៣.លោកស្រី ង៉ែត សុភាអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងប្រធានការិយាល័យវិស្វកម្មកសិកម្មខេត្ត បានចូលរួមប្រជុំពិភាក្សាបង្ហាញលំអិតអំពីគម្រោងភាពរាំងស្ងួតនិងពិភាក្សាអំពីវគ្គបណ្តុះបណ្តាលនៅសាលប្រជុំសាលាខេត្ត។ ៤.ដើម្បីពង្រឹងលើការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ការិយាល័យនីតិកម្មកសិកម្មខេត្ត បានរៀបចំប្រជុំប្រចាំខែ ក្រោមអធិបតីភាព លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីលោកប្រធាន អនុប្រធានការិយាល័យនិងមន្រ្តី និងមន្រ្តីទទួលបន្ទុកនីតិកម្មកសិកម្មស្រុក ក្រុងទាំង ១០ សរុបចំនួន ១៣នាក់ ស្រី ៣នាក់។ ៥.លេាកស្រីមុិល ចន្ទ័ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលេាកឈនសារិត មន្រ្តី រួមនឹងលេាក កាក់ សេីរ និងសហការីបានចូលរួមទិវាស្រែប្រមូលផល ទៅលេីការស្ទង់ទិន្នផល ពូជស្រូវខា ១៥ នៅភូមិអង្កាញ់ឃុំដូងខ្ពស់ស្រុកបូរីជលសារដែលមានកសិករចូលរួម ៣៨នាក់ក ស្រី២៥នាក់។ ទិវាស្រែនេះបានរៀបចំឡេីងដេាយមានការគាំទ្រពីនាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋាកសិកម្ម តាមរយៈកម្មវិធី CAVAC។
ចំនួនអ្នកចូលទស្សនា
Flag Counter