ថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩
--------------------------
១.ពេលព្រឹក លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី ៥៦ អាណត្តិទី ២ របស់ក្រុមប្រឹក្សាខេត្តតាកែវ នៅលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្តក្រោមអធិបតីភាព ឯកឧត្តម កៅ ឆែ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ឹង វុធីអភិបាលរងខេត្តតាកែវ ក្រោមរបៀបវារៈអង្គប្រជុំ
-ការពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី ៥៥ អាណត្តិទី ២ របស់ក្រុមប្រឹក្សាខេត្តតាកែវ
-ការពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ ២០១៨ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ
-ការពិនិត្យនិងអនុម័តកម្មវិធី វិនិយោគបីឆ្នាំរំកិលខេត្តតាកែវ ២០១៩-២០២១
-ការប្រកាសពេលវេលាប្រជុំរបស់ក្រុមប្រឹក្សាខេត្តតាកែវលើកទី ៥៧។
២.ពេលរសៀល នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានកិច្ចប្រជុំបច្ចេកទេសពិសេស នៃក្របខ័ណ្ឌកម្មវិធី ASPIRE ជាមួយលោក លោកស្រីជាប្រធានការិយាល័យកសិកម្មស្រុក ក្រោមការដឹកនាំដោយលោកប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តតាកែវ។ ជាលទ្ធផល សម្រេចបានៈ
-បូកសរុបលទ្ធផលដែលសម្រេចបាន នៃឆ្នាំ២០១៨ "ជាពិសេសផ្នែកហិរញ្ញវុត្ថុ"
-ការពង្រឹងលើតួនាទី ក្នុងការត្រួតពិនិត្យ និងតាមដានលើសកម្មភាព ដែលនៅសេសសល់
-រៀបចំ និងពិនិត្យមើលលើយុទ្ធសាស្ត្រថ្មីៗ សម្រាប់ការអនុវត្តសកម្មភាពឆ្នាំថ្មី២០១៩។ ៣.លោកនាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវរួមនឹងសហការី បានដឹកនាំក្រុមការងាររួមមានៈ តំណាងសាលាស្រុកត្រាំកក់ តំណាងការិយាល័យ ភូមិបាលស្រុកត្រាំកក់ លោកមេឃុំត្រពាំងក្រញូង និងលោកមេភូមិពាក់ពន្ធ័ បានចុះពិនិត្យសិក្សាទីតាំងដី សម្រាប់ធ្វើទីលានបាញ់ស៊ីបរបស់តំបន់ប្រតិបត្តិការសឹករងតាកែវ នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។