ព្រឹកថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព,ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។
-----------------------------------------------------------------------------
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មានកិច្ចប្រជុំបច្ចេកទេស នៃក្របខ័ណ្ឌកម្មវិធី ASPIRE ក្រោមការដឹកនាំដោយលោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនសាទ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តតាកែវ ។ ជាលទ្ធផលសម្រេចបានៈ
១-បូកសរុបលទ្ធផលដែលសម្រេចបាន នៃឆ្នាំ២០១៨ "ជាពិសេសផ្នែកហិរញ្ញវុត្ថុ"
២-ការពង្រឹងលើតួរនាទី ក្នុងការត្រួតពិនិត្យ និងតាមដានលើសកម្មភាព ដែលនៅសេសសល់
៣-រៀបចំ និងពិនិត្យមើលលើយុទ្ធសាស្ត្រថ្មីៗ សម្រាប់ការអនុវត្តសកម្មភាពឆ្នាំថ្មី២០១៩។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម