វគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសចិញ្ចឹមមាន់ និងចែកសម្ភារៈចិញ្ចឹមមាន់
ចេញ​ផ្សាយ ២៣ មករា ២០១៩
191
ថ្ងៃអង្គារ ២ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩
...............................................................................................................................................
 
១. ការិយាល័យកសិកម្មស្រុកអង្គរបូរី ក្នុងក្របខ័ណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានបើកវគ្គបណ្តុះបណ្តាលចំនួន ២វគ្គៈ
+បច្ចេកទេសចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ៖ នៅភូមិព្រែកតាផ ឃុំគោកធ្លក ស្តីពីការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ដោយមានកសិករចូលរួមចំនួន ៣០ នាក់។ បន្ទាប់មកបានផ្តល់សម្ភារៈគាំទ្រដល់សមាជិកក្រុម
ចំនួន ៣០គ្រួសារ។  សម្ភារៈបានផ្តល់រួមមាន ៖
   -ទ្រុងមាន់ចំនួន  ៣០  ទ្រុង
   -កូនមាន់ចំនួន  ៣៧៧ ក្បាល
+បច្ចេកទេសដាំបន្លែជាលក្ខណៈ
គ្រួសារ៖ ដល់សមាជិកក្រុមធុរៈកិច្ចកសិកម្មផ្នែកដាំបន្លែ ចំនួន ៣០ នាក់  នៅភូមិអង្គរ ឃុំព្រែកផ្ទោល បន្ទាប់មកមានការផ្តល់សម្ភារៈជូនដល់សមាជិក្រុម
ធុរៈកិច្ចកសិកម្មចំនួន ៣០ គ្រួសារ និង  ក្រុមប្រព័ន្ធកសិកម្មចំរុះចំនួន ៤ គ្រួសារ    សម្ភារៈបានផ្តល់រួមមាន៖
-ជីគីមីចំនួន ៣០ បាវ
-ទ្រុងមាន់ចំនួន ៧ ទ្រុង
-កូនមាន់ចំនួន ១២៦  ក្បាល
២. ការិយាល័យកសិកម្មស្រុកកោះអណ្តែតក្នុងក្របខ័ណ្ឌ កម្មវិធី ផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានផ្តល់សម្ភារៈចិញ្ចឹមមាន់នឹងកូនមាន់ដល់កសិករនៅភូមិសីុស្លាចំនួន  ៤០គ្រួសារ និងកសិករនៅភូមិលៀបចំនួន ៣៥ គ្រួសារនៅឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត។
ចំនួនអ្នកចូលទស្សនា
Flag Counter