ថ្ងៃអង្គារ ២ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩
---------------------------------------
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្នាប្រមាញ់ និងនេសាទខេត្ត បានអញ្ចើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍ណែនាំស្តីពីការចាត់វិធានការរក្សាទឹកទុក ក្រោមអធិបតីភាព លោក ចាន់ សុខា អភិបាលរងខេត្ត។ នៅដើមឆ្នាំ២០១៩ នេះ ព្រះរាជាណក្រកម្ពុជានឹងទទួលរងដោយប្រយោលពីឥទ្ធិពលបាតុភូតអែលនីណូ។ ឥទ្ធិពល នៃបាតុភូតនេះនឹងបង្កឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជានារដូវប្រាំងនេះពិសេសក្នុងខែមេសានិងឧសភាមានសភាពស្ដើងហួតហែងសីតុណ្ហភាពអតិបរមានៅពេលខ្លះអាច ហក់ឡើងដល់ ៤០ ទៅ ៤២ អង្សាសេ មានភ្លៀងធ្លាក់កក់ខែតិចមានបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតឡើងច្រើន រដូវវស្សាមកដល់យឺតជាងបណ្ដាឆ្នាំកន្លងទៅ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម