ថ្ងៃព្រហស្បត៌ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨
............................................................................................................................................
នៅវត្តអណ្តូងទរ ភូមិចំបក់ ឃុំគោកព្រេច ស្រុកគីរីវង់ ខណ្ឌរដ្ឋបាលព្រៃឈើសហការជាមួយអជ្ញាធរស្រុក បានធ្វើពិធីចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើគោកព្រេច មានផ្ទៃដី ១.២៧០ហិកតា។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក លី សាវ៉េត អភិបាលរងខេត្ត និង លោក ហម សារ៉ាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ។ សមាសភាពចូលរួមមានៈ ព្រះសង្ឃ លោក ងួន ឌីណា អភិបាលរង ស្រុក ការិយាល័យជំនាញជំវិញស្រុក មន្រ្តីខណ្ឌ រដ្ឋបាលព្រៃឈើ លោកមេឃុំ ប្រជាពលរដ្ឋ លោកគ្រូអ្នគ្រូ និងសិស្សានុសិស្សសរុបប្រមាណជា ២៥០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម