ថ្ងៃសុក្រ ៧ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨
...................................................................................................................................
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានរៀបចំពិធីប្រគល់-ទទួលគ្រឿងយន្តកសិកម្ម ដើម្បីអនុវត្តគម្រោងជំរុញផលិតកម្មស្បៀង(BFP) ខេត្តតាកែវ ឆ្នាំ ២០១៨ ដល់សហគមន៍ផលិតពូជចំនួនពីរគឺ សហគមន៍កសិកម្ម អូរសារាយ និង សហគមន៍កសិកម្មជើងគួនជោគជ័យ ក្រោមអធិបតីភាពលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានគម្រោងថ្នាក់ខេត្ត ដោយមានអ្នកចូលរួមចំនួន ១៦ នាក់ ស្រី ០៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម