បណ្តុះបណ្តាលស្តីពីការអប់រំសមត្ថភាពវិជ្ជាជីវៈដល់បណ្តាអាជីវករ និងដេប៉ូលក់ដុំ លក់រាយសម្ភារៈកសិកម្ម
ចេញ​ផ្សាយ ១២ ធ្នូ ២០១៨
141
ថ្ងៃចន្ទ ៣ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨
............................................................................................................................
 
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  មានរៀបចំការបណ្តុះបណ្តាលស្តីពីការអប់រំសមត្ថភាពវិជ្ជាជីវៈដល់បណ្តាអាជីវករ និងដេប៉ូលក់ដុំ លក់រាយសម្ភារៈកសិកម្ម ក្រោមអធិបតីភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ក្រុមការងារការិយាល័យនីតិកម្មកសិកម្មខេត្ត និងអាជីវករចំនួន ៦២នាក់។   គោលបំណងសំខាន់នៃវគ្គនេះគឺ៖
-អាជីវករទាំងអស់មានការយល់ដឹងខ្ពស់ពីបច្ចេកទេសការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម និងវ៉ាក់សាំង ដើម្បីងាយស្រួលផ្ទេរទៅដល់អតិថិជន មុននឹងគាត់យកទៅប្រើប្រាស់អោយបានសមស្រប។
-បង្កើនការយល់ដឹងពីច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។
-កាត់បន្ថយផលប៉ះពាល់ និងហានិភ័យដែលបណ្តាលមកពីជីកសិកម្ម ថ្នាំកសិកម្មនិងវ៉ាក់សាំងនិងការការពារ។
ចំនួនអ្នកចូលទស្សនា
Flag Counter