ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ
ចេញ​ផ្សាយ ០៨ ធ្នូ ២០១៨
146

ថ្ងៃសុក្រ ១៥ រោច ខែកត្តិក ឆ្នាំ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨

...........................................................................................................................................................................................................................................................................


លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងនោះលោក ម៉ឹង វុធី អតីតនាយករដ្ឋបាលខេត្ត តែងតាំងជា អភិបាលរងខេត្តតាកែវថ្មី និង លោក មូល វិចិត្រ អតីតអភិបាលក្រុងដូនកែវ តែងតាំងជា អភិបាលរងខេត្តតាកែវថ្មី ដោយយោងតាមអនុក្រឹត្យស្ដីពីការតែងតាំងមន្រ្តីរាជការ លេខ ១០០៣ អនក្រ.តត ចុះហត្ថលេខាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ និងលោក មាស អ៊ុយ អភិបាលស្រុកកោះអណ្ដែត តែងតាំងជា នាយករដ្ឋបាលសាលាខេត្តថ្មី ៕

ចំនួនអ្នកចូលទស្សនា
Flag Counter