ថ្ងៃចន្ទ ៧ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨
...........................................................................................................................................................................................................................................
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីបានចូលរួមសិក្ខាសាលាស្តីពីការវាយតម្លៃផលប៉ះពាល់ និងការខូចខាតដំណាំដោយគ្រោះធម្មជាតិ និងលទ្ធភាពដាំដុះដំណាំឡើងវិញរបស់កសិករដែលរងការខូចខាតដោយប្រើគ្រាប់ពូជស្រូវនិងដំណាំរួមផ្សំពីប្រពន្ធ័ស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក) ក្រោមអធិបតីភាព ឯកឧត្តម វង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម សុទ្ធ គឹមកុលមន្នី តំណាងគណកម្មជាតិគ្រោះមហន្តរាយ និង ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សិក្ខាសាលានេះរៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងក្របខណ្ឌប្រពន្ធ័ស្បៀងបម្រុងកម្ពុជា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម