ថ្ងៃចន្ទ ៧ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨
.......................................................................................................................................................................................................................................
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ នឹងសហការីបានចូលរួមអមដំណើរ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅទីបញ្ជាការកងវរ:សេនាតូចលេខ១ ស្ថិតនៅឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។ ក្នុងពិធីនោះ ឯកឧត្តម ក៏បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមានគ្រឿងបរិភោគ បរិភោគ និងថវិកា ៥លានរៀល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម