ថ្ងៃអង្គារ ១ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨
................................................................................................................................................................................................................................................
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានការិយាល័យរដ្ឋបាល បុគ្គលិកខេត្ត ប្រធានការិយាល័យកសិកម្មស្រុកបូរីជលសារ នាយ-នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត និងមន្ត្រីរដ្ឋបាលជលផល បានចុះពិនិត្យការដាក់ដាយដោយសហគមន៍នេសាទនៅឃុំកំពង់ក្រសាំង និងឃុំបូរីជលសារ ស្រុកបូរីជលសារ និងបានចូលរួមបង្ក្រាប និងបំផ្លាញឧបករណ៍ល្មើសច្បាប់នៅចំនុចទួលបបុស ឃុំបូរីជលសារ។ ជាលទ្ធផលៈ
+សកម្មភាពដាក់ដាយៈ
-ដាយបានដាក់ ២កន្លែងនៅស្ទឹងប្រវែង 40 ម៉ែត្រគឺមួយភាគបីនៃស្ទឹងដែលដឹកនាំគ្រប់គ្រងដោយផ្ទាល់ពីសហគមន៍នេសាទមិនមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចជួយឲ្យជនជាតិវៀតណាមមកកាន់កាប់នេសាទដូចគេហទំព័រ KHMER SHARE ចោទប្រកាន់នោះទេ
-ការប្រមូលផលបានត្រីចំនួន 20 ទៅ 30 គីឡូក្រាមក្នុងមួយថ្ងៃ
-ចំណែករូបភាពយកដាក់ក្នុងគេហទំព័រ KHMER SHARE ជារូបភាពចាស់ជា ដែលមានជនជាតិខ្មែរនេសាទត្រី និងវៀតណាមចូលមកលក់នំ ដោយវិលល្ងាច ប្រចាំថ្ងៃមិនមែនមកនេសាទត្រីនោះទេ។
+សកម្មភាពបង្រ្កាប និងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ៈ
-សៃយ៉ឺនស្បៃមុង ២៩ មាត់លូ
-របាំងស្បៃមុង ១២០០ ម៉ែត្រ
-បង្គោលឬស្សី ៥៥០ ដើម
-ត្រីចម្រុះ ៥០ គក្រ ( លែងចូលធម្មជាតិ )