ប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម
ចេញ​ផ្សាយ ១៤ កញ្ញា ២០១៨
132

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨

..............................................................................................................................................................................................................................................

ការិយាល័យនីតិកម្មកសិកម្មខេត្ត បានរៀបចំប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មដែលធ្វើពាណិជ្ជកម្ម និងការគ្រប់គ្រងកាកសំណល់ថ្នាំកសិកម្ម នៅស្រុកព្រៃកប្បាស។ ការប្រជុំស្ថិតក្រោមអធិបតីភាព លោកអភិបាលរងស្រុកព្រៃកប្បាស និងលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពីប្រធាន  អនុប្រធានការិយាល័យកសិកម្មស្រុកព្រៃកប្បាស លោកមេឃុំគ្រប់ឃុំ និងអាជីវករលក់ដុំលក់រាយសម្ភារៈកសិកម្ម សរុបចំនួន ៦៦នាក់ តាមរយៈថវិកាកម្មវិធី ឆ្នាំ២០១៨។

 

ចំនួនអ្នកចូលទស្សនា
Flag Counter