ពិធីចែកស្រូវពូជជូនកសិករដែលទទួលរងការខូចខាតដំណាំស្រូវដោយជំនន់ និងកសិករផលិតពូជ
ចេញ​ផ្សាយ ០៤ កញ្ញា ២០១៨
163

ថ្ងៃចន្ទ ៨ រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨

១.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  បានរៀបំពិធីចែកស្រូវពូជដល់ប្រជាកសិករដែលរងគ្រោះប៉ះពាល់ខូច ខាតដោយទឹកជំនន់ចំនួន  ១៩១គ្រួសារ មកពីភូមិរនាមត្នោត ៣១គ្រួសារ ភូមិពោធ៌តាម៉ុក ៣០គ្រួសារ ក្នុងឃុំអង្គ ប្រាសាទ  ភូមិក្បាលដំរី ៣១គ្រួសារ ភូមិឈើនៀងខ្ពស់ ៧៩គ្រួសារ និងភូមិជីឃ្មល់ ២០គ្រួសារ ក្នុងឃុំគោកព្រេច ស្រុកគីរីវង់។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពីលោកអនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត លោកក្រុមប្រឹក្សាឃុំអង្គប្រាសាទនិងឃុំគោកព្រេច ប្រធាន-មន្រ្តីការិយាល័កសិកម្មស្រុកគីរីវង់ និងប្រជាពលរដ្ឋ។
 
២.គម្រោងជម្រុញផលិតកម្មស្បៀង(BFP)ខេត្តតាកែវ បានរៀបចំពិធីចែកស្រូវពូជសែនក្រអូប ក្រោមអធិបតីភាព លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានគម្រោង(BFP) ព្រមទាំងមានការចូលរួមពីមន្រ្តីគម្រោង លោកមេឃុំគោកព្រេច គណៈកម្មាធិការ  និងសមាជិកសហគមន៍ សរុបចំនួន ២៤នាក់ ស្រី ៤នាក់។ ស្រូវពូជចំនួន ១៧,៥ តោន ត្រូវបានចែក ក្នុងនោះក្នុងភូមិគោកគ្រួស ឃុំគោកព្រេច បានចែកជូនចំនួន ១៣,៥ តោន ដោយយកស្រូវពូជមកពីសហគមន៍កសិកម្មអូរសារាយ ឃុំអូរសារាយ ស្រុកត្រាំកក់ ចំណែកនៅភូមិរនាមត្នោត ឃុំអង្គប្រាសាទ ស្រុកគីរីវង់ បានចែកជូនស្រវពូជចំនួន ៤តោន ដោយមានអ្នកចូលរួមចំនួន ២៥នាក់ ស្រី ១០នាក់។
ក្នុងឱកាសនោះ លោកអនុប្រធានមន្ទីរកសិកម្មក៏បានបង្ហាញគោលបំណងផលិតស្រូវក្រអូបថា៖
-បង្កើនការផលិតស្រូវចំណីពូជក្រអូបអោយបានច្រើនដែលជាតំរូវការទីផ្សារអន្តរជាតិ
-ផលិតស្រូវពូជក្នុងតំបន់ផលិតស្រូវចំណី
-សំណូមពរមិនអោយកសិករយកស្រូវពូជដែលផ្តល់អោយទៅកិនហូបទេ
-បើក្នុងការផលិតមានបញ្ហាក្នុងការផលិតត្រូវរាយ
ការណ៍មកមន្ត្រីបច្ចេកទេសដើម្បីចុះអន្តរាគមន៍ទាន់ពេលវេលា
-ពន្យល់អោយសហគមន៍កសិកម្មលើកផែនការអោយច្បាស់សំរាប់ឆ្នាំ ២០១៩ ដើម្បីអោយដឹងពីតំរូវការពូជដែលត្រូវអនុវត្តងាយស្រួលចាត់ចែងពូជក្នុងតំបន់ផលិត។

ចំនួនអ្នកចូលទស្សនា
Flag Counter