ការបូមទឹករំដោះស្រូវដើមរដូវ
ចេញ​ផ្សាយ ២៤ សីហា ២០១៨
157

ថ្ងៃអង្គារ ១០កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨

..........................................................................................................................................................................................................................................មន្រ្តីការិយាល័យរដ្ឋបាល-បុគ្គលិក រួមនឹងមន្ត្រីការិយាល័ក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម និងមន្ត្រីការិយាល័យកសិកម្មស្រុកកោះអណ្តែតបាននាំយកប្រេងម៉ាស៊ូតចំនួន ១៥០លីត្រ ទៅជូនឃុំព្រៃខ្លា ដើម្បីបូមទឹករំដោះស្រូវដើមរដូវចំនួន ៥០ ហិកតា នៅភូមិព្រៃមេលង  ដែលមានការជន់លិចដោយសារទឹកភ្លៀង ក្រោយពីការបូមរបស់កសិកររយៈពេល ២ថ្ងៃ កន្លងមកនេះ ទឹកបានស្រកជាបណ្តើៗ។ ហើយនៅរសៀលថ្ងៃនេះដែរក្រុមការងារបានបន្តពិនិត្យមើលស្ថានភាពទឹកនៅទំនប់ត្នោតប្រជ្រុងស្ថិតនៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ពិនិត្យឃើញថាទ្វារទឹកចំនួន ៦ បានបើក ហើយទឹកកំពុងនឹងបន្តកើនឡើង ជាហេតុធ្វើអោយកសិករបង្ខំចិត្តច្រូតស្រូវទាំងនៅមិនទាន់ទុំល្អនៅឡើយ ដើម្បីបញ្ចៀសការលិចលង់។

ចំនួនអ្នកចូលទស្សនា
Flag Counter