គណៈប្រតិភូសាធារណៈរដ្ឋប្រជាមានិតចិនអញ្ចើញមកទស្សនៈកិច្ចសិក្សានៅខេត្តតាកែវ
ចេញ​ផ្សាយ ២១ សីហា ២០១៨
178

ថ្ងៃអាទិត្យ ៨ កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨

............................................................................................................................................................................................................................................

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  បានដឹកនាំសម្របសម្រួលក្រុមប្រតិភូសាធារណៈរដ្ឋប្រជាមានិតចិនបន្តទស្សនៈកិច្ចសិក្សាលើប្រពន្ធ័ធារាសាស្រ្ត ក្នុងភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគីរីវង់។ ប្រឡាយមេនេះមានប្រវែង ១០,១៦៨ ម៉ែត្រ ភ្ជាប់ពីដៃទន្លេបាសាក់ គាំទ្រជំហានទី ១ ដោយអង្គការប្រាសាក់ និងជំហានទី២ ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី  សុខ អាន ចំណែកស្ថានីយ៍បូមទឹក គាំទ្រដោយសាធារណៈរដ្ឋប្រជាមានិតចិន ទំហំស្រោចស្រពបាន លើផ្ទៃដី ២,១០០ ហត សំរាប់រដូវប្រាំង និង ៤,៧០០ ហត សំរាប់រដូវវស្សា ប្រតិភូក៏បានបន្តដំណើរពិនិត្យលើការនាំស្រូវចេញទៅក្រៅប្រទេស នៅចំនុចភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ផងដែរ។ ពេលរសៀល បានទស្សនៈកិច្ចលើកសិដ្ឋានភ្ញាស់កូនត្រី ហង់ ហ៊ាង ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។ កសិដ្ឋានមានផ្ទៃដី ៣ ហត សំរាប់រៀបចំជាស្រះដាក់មេពូជ ស្រៈបំប៉នកូន អាងស្តុកកូនត្រីសំរាប់លក់។ ឆ្នាំមុន កសិដ្ឋាននេះ អាចលក់កូនត្រី(ត្រីប្រា ទីឡាព្យ៉ា អណ្តែង កាបសាមញ្ញ ព្រលូង ពោធ៌) បានប្រមាណជា ៤,០០០,០០០-៥,០០០,០០០ កូន ដោយមានតម្លៃ ៨០-១០០ រៀល ក្នុងមួយក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter