ការប្រជុំប្រចាំខែ របស់កម្មវិធី ASPIRE តាម​បណ្តាស្រុកគោលដៅ
ចេញ​ផ្សាយ ១៧ សីហា ២០១៨
142

ថ្ងៃព្រហស្បតិ៍ ៥ កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨

---------------------------------------------------------------

 

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមប្រជុំប្រចាំខែ ដើម្បីធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងធ្វើផែនការអនុវត្តបន្ត នៅការិយាល័យកសិកម្មស្រុកត្រាំកក់ និងបាទី ដោយមានការចូលរួមពីមន្រ្តីរដ្ឋបាល ទីផ្សារ និងលោកទីប្រឹក្សាគ្រប់គ្រង ព្រមទាំងមានអ្នកចូលរួមពីមន្ត្រីកសិកម្មស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ សរុបចំនួន ៣០នាក់ ស្រី ១១នាក់។ ក្រុមការងារបានបន្តចុះត្រួតពិនិត្យសក្តានុពលការអនុវត្តប្រព័ន្ធកសិកម្មចម្រុះ នៅកសិដ្ឋានកសិករ ឌុយ វណ្ណេត ស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំសាប ស្រុកបាទី ខេត្តតាកែវ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter