ថ្ងៃសុក្រ ១៤ រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨
..................................................................................................................................................................................................................................................
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមពិធីបើកការដ្ឋានជួសជុលស្ថាបនាផ្លូវ ១ខ្សែ ប្រវែងជាង ៣គីឡូម៉ែត្រ ចាក់ប្រភេទកំទេចថ្ម ក្នុងឃុំអង្កាញ់ ស្រុកព្រៃកប្បាស ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ។ បន្ទាប់មកលោកប្រធានមន្ទីរក៏បានចូលរួមទប់ទឹកការពារទឹកជំនន់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់កសិករក្នុងការច្រូតស្រូវ ក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម