អគ្គនាយកដ្ឋានកសិកម្មបានចុះពិនិត្យទីតាំងសាងសង់លានហាល និងឃ្លាំងស្រូវពូជ
ចេញ​ផ្សាយ ០៧ សីហា ២០១៨
168

ថ្ងៃសៅរ៍ ៨រោច ខែ ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២

ត្រូវនឹងថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៨

...........................................................................................................................................................................................................................................

លោក ជា គឹម ហេង អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានកសិកម្មបានដឹកនាំក្រុមការងារក្រុមហ៊ុនសាងសង់ឃ្លាំងស្តុកគ្រាប់ពូជ, លានហាលស្រូវ ចំនួន០១ ដែលមានទំហំ ១៥ម៉ែត្រ x ២៥ម៉ែត្រ និង ឃ្លាំងស្តុកគ្រាប់ពូជទំហំ ៨ម៉ែត្រx ១៤ម៉ែត្រ នៅសហគមន៍ជើងគួនជោគជ័យ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ក្នុងគម្រោងជំរុញផលិតកម្មស្បៀងនៃមន្ទីរកសិកម្មខេត្ត ដោយមានការចូលរួមពី លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងជាប្រធានគម្រោងថ្នាក់ខេត្ត មន្រ្តីគម្រោងខេត្ត និងប្រធានសហគមន៍ជើងគួនជោគជ័យ។ តំណាងសហគមន៍ជើងគួនជោគជ័យ រំពឹងថាបន្ទាប់ពីទទួលបានឃ្លាំង និងលានហាលនេះ សហគមន៍នឹងអាចបង្កើនផ្ទៃដីផលិតពូជ ក៏ដូចជាបរិមាណពូជផលិត ដោយសារមានភាពងាយស្រួលក្នុងការហាលសំងួត និងទុកដាក់។ ក្នុងឱកាសនោះតំណាងសហគមន៍ សំណូមពរដល់គម្រោងជួយសាងសង់ឡសំងួតដល់សហគមន៍នៅពេលក្រោយ ដើម្បីកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រងការងារផលិតពូជ។

ចំនួនអ្នកចូលទស្សនា
Flag Counter