ចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ និងខូចខាត
ចេញ​ផ្សាយ ០២ សីហា ២០១៨
163

ថ្ងៃពុធ ១៣ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨

---------------------------------------------


លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនឹងសហការីបានចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ និងខូចខាត នៅក្នុងភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់។ គួរអោយកត់សំគាល់ផងដែរថា ផ្ទៃដីស្រែក្នុងឃុំលាយបូរសរុបចំនួន ៧២២ ហ.ត បានទទួលរងប៉ះពាល់ដោយជំនន់ និង ៦៥ ហ.ត ទទួលរងការខូចខាតទាំងស្រុង ដោយឡែក ក្នុងភូមិិត្រពាំងព្រីង ផ្ទៃដីចំនួន ៤៩ ហ.ត រងប៉ះពាល់ និង ៣០ ហ.ត ខូចខាតទាំងស្រុង ស្មើនឹង ៥៦គ្រួសារ បើប្រៀបជាមួយផ្ទៃដីស្រែសរុបក្នុងភូមិត្រពាំងព្រីង ចំនួន ២១៣ ហ.ត។

ចំនួនអ្នកចូលទស្សនា
Flag Counter