ការចុះតាមដានការច្រូតកាត់ស្រូវបង្កេីនរដូវពូជសែនក្រអូប
ចេញ​ផ្សាយ ០២ សីហា ២០១៨
224

ថ្ងៃពុធ ៥ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៨

................................................................................................................................................................................................................................................

មន្រ្តីផ្នែកដំណាំស្រូវ នៃគម្រោងជម្រុញផលិតកម្មស្បៀង(BFP)បានចុះសហគមន៍ឫស្សីរុងរឿង ស្ថិតក្នុងភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស។
- គោលបំណង:
(1). ចុះតាមដានការច្រូតកាត់ស្រូវបង្កេីនរដូវពូជសែនក្រអូប
(2).ចុះតាមដានការដាំដុះស្រូវពូជផ្ការំដួលនៅរដូវវស្សា
(3).ចុះពិនិត្យទីតាំង និងពិភាក្សាការធ្វេីស្រែបង្ហាញជាមួយសហគមន៍​និងម្ចាស់ស្រែ។
- ពេលរសៀលបានចុះទៅសហគមន៍ចំណោមចំរឿនផល ស្ថិតក្នុងភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស់ដេីម្បីតាមដានការដាំដុះស្រូវផ្ការំដួលរដូវវស្សា។

- មន្ត្រីសម្របសម្រួលស្រុកត្រាំកក់ គម្រោងជម្រុញផលិតកម្មស្បៀង(BFP)បានចុះស្រង់ព័ត៌មានការប្រមូលផលស្រូវសែនក្រអូបដើមរដូវ និង ការព្រោះស្រូវផលិតពូជផ្ការំដួល របស់សហគមន៍អូរសារាយ និង ស្រង់ទិន្នន័យការសាបព្រោះ ស្ទូង នៅសហគមន៍ត្រពាំងក្រឡាញ់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter