ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់
ចេញ​ផ្សាយ ២៦ កក្កដា ២០១៨
207

ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែទុតិយាសាឍ ឆ្នាំច
សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨

.........................................................................................................................................................................................................................................

លោកអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មន្រ្តីជំនាញមន្ទីរ និងអាជ្ញាធរមូលដ្ឋាន បានអមដំណើរ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់ នៅក្នុងភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ និង ភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។  ជាលទ្ធផលបឋមឃើញថា៖

១.ឃុំលាយបូរ ស្រុកត្រាំកក់ៈ
-ផ្ទៃដីស្រែសរុបរងផលប៉ះពាល់ចំនួន ៧២២ ហ.ត
-ទទួលរងការខូចខាតទាំងស្រុង   ៦៥ហ.ត  ដោយឡែក ក្នុងភូមិិត្រពាំងព្រីង ផ្ទៃដីចំនួន ៤៩ ហ.ត រងប៉ះពាល់ និង ៣០ ហ.ត ខូចខាតទាំងស្រុង ស្មើនឹង ៥៦គ្រួសារ បើប្រៀបជាមួយផ្ទៃដីស្រែសរុបក្នុងភូមិត្រពាំងព្រីង ចំនួន ២១៣ ហ.ត។

២.ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោងៈ
-ផ្ទៃដីស្រែសរុបរងផលប៉ះពាល់ចំនួន ៥៤១ ហ.ត
-ទទួលរងការខូចខាតទាំងស្រុង   ៣៤៤ ហ.ត  ដោយឡែក ក្នុងភូមិិមហារាជ្យ ផ្ទៃដីចំនួន ៨៨ ហ.ត រងប៉ះពាល់ និង ៣៨ ហ.ត ខូចខាតទាំងស្រុង ។

ចំនួនអ្នកចូលទស្សនា
Flag Counter