ការត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងស្រុកសំរោង
ចេញ​ផ្សាយ ២០ កក្កដា ២០១៨
154

ថ្ងៃព្រហស្បត្តិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨

......................................................................................................................................................................................................................................

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអមដំណើជាមួយឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកសំរោង ចំណុចស្ពានដែលភូមិស្លា ឃុំបឹងត្រាញ់ខាងត្បូង និងទំនប់ត្នោតទេ។ ជាលទ្ធផល ឃើញថា៖ ឯកឧត្តមបានអោយមន្ទីរសាធារណៈការខេត្តយកគ្រឿងចាក់មកកាយកំបោកដែលហូរជាប់ស្ពានចេញដើម្បីអោយទឹកហូរបានលឿន និងបើទ្វារទឹកបន្ថែមនៅចំណុចទំនប់ត្នោតទេផងដែរ។ សរុបជារួមរហូតមកដល់ថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៨ នេះទឹកជំនន់ បានធ្វើអោយលិចស្រូវដែលទើបព្រោះប្រមាណ ៤០០ ហ.ត នៅ ៥ឃុំ នៅស្រុកត្រាំកក់ និង ស្រុកសំរោងប្រមាណ ៥៤១ ហ.ត ក្នុង៣ឃុំបន្ថែមទៀត​សរុបរួម ៩៤១ ហិកតា។ ដោយពិនិត្យឃើញបញ្ហានេះ ឯកឧត្តម អភិបាលខេត្តបានពិភាក្សា ជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អោយជួលទូកមួយទុកប្រចាំការចុះពិនិត្យប្រជាជនតាមកន្លែងដែលបានជនលិចផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter