ការត្រួតពិនិត្យស្ថានភាពទឹកជំនន់
ចេញ​ផ្សាយ ២០ កក្កដា ២០១៨
242

ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃ ពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨

......................................................................................................................................................................................................................................

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអមដំណើរលោកអភិបាលរងខេត្ត ចុះពិនិត្យផលប៉ះពាល់ស្រូវដោយទឹកជំនន់នៅឃុំត្រពាំងក្រញូង អូសារាយ តាភេម ជាងទង និងឃុំលាយបូរ។ ជាលទ្ធផល ឃើញថា៖ទឹកភ្លៀងធ្លាក់នៅតំបន់ភ្នំប៉ែកខាងលិចជាប់ខេត្តកំពង់ស្ពឺ(ដីកាត់ពីខេត្តកំពង់ស្ពឺ ក្នុងឃុំត្រពាំងក្រញូង) និងជំនន់មកពីខេត្តកំពត បានធ្វើអោយលិចស្រូវដែលទើបព្រោះប្រហែល ៤០០ ហ.ត នៅ ៥ឃុំ ខាងលើ និងប៉ះពាល់មួយផ្នែកនៃស្រុកសំរោងប្រមាណ ៧០ ហ.ត បន្ថែមទៀត។ ឈរពីលើបញ្ហានេះ ឯកឧត្តម អភិបាលរងខេត្តបានពិភាក្សា និងរំដោះទឹកខ្ពបត្របែកទៅផ្នែកស្ទឹងស្លាគូរ និងបិទទ្វារទឹកផ្នែកខាងកើតដើម្បីកាត់បន្ថយការលិច និងធ្វើការតាមដានបន្តទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter