ពិធីរុក្ខទិវារ ៩កក្តដា នៅខេត្តតាកែវ
ចេញ​ផ្សាយ ២០ កក្កដា ២០១៨
177

ថ្ងៃពុធ៧កើត ខែទុតិយសាធ ឆ្នាំចសំរឹទ្ធិស័កព.ស២០៥៦២
ត្រូវនិងថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៨
...........................................................................................
  លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីរុក្ខទិវា ៩កក្តដា ដែលរៀបចំឡើងដោយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ នៅសហគមន៍ព្រៃឈើសំរោងភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់។ នៅក្នុងកម្មវិធីនេះមានការអញ្ចើញ ជាអធិបតីភាពរបស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមានការអញ្ចើញចូលរួមពីលោកលោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ លោកអភិបាលរងស្រុក មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រជាជន និងសិក្សានុស្សិសសរុបចំនួន៤០០នាក់។  ជាកិច្ចចាប់ផ្តើមលោក ស៊ឹម ឡាបុ័ង នាយខណ្ឌរដ្ឋបាលព្រៃឈើបានធ្វើរបាយការណ៍ជម្រាបជូនឯកឧត្តមគណៈអធិបតី និងភ្ញៀវកិត្តិ យសអំពីការងារដែលខណ្ឌរដ្ឋបាលព្រៃឈើសម្រេចបានកន្លងមក។ បន្ទាប់ពីបានស្តាប់ការរាយការណ៍របស់លោកនាយខណ្ឌរដ្ឋបានព្រៃឈើតាកែវរួមមក ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍សំណេះសំណាល និងបើកម្មវិធីរុក្ខទិវា ៩កក្តដាសម្រាប់ខេត្តតាកែវ និងបានប្រគល់កូនឈើ និងដូងជូនដល់សហគមន៍ និងដាំដូង និងកូនឈើជានិមិត្តរូបផងដែរ។ សរុបផ្ទៃដីដែលបានដាំដូងសរុប ២.៦ហិកតា ដែលមានដូងសរុប៥៣០ដើម និងចែកកូនដូងចំនួន៧០០ដើម និងកូនអាកាស្យាចំនួន ៣០០០ដើមផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter