ថ្ងៃអង្គារ ១៣ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨
....................................................................................................................................................................................
គម្រោងអភិវឌ្ឍន៍វិស័យកសិកម្មនិងជម្រុញកំណើនសេដ្ឋកិច្ច(PADEE)បានរៀបចំវាយតម្លៃដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ(CEW)ដើម្បីបន្តទៅកម្មវិធីផ្សព្វផ្សាយ
បច្ចេកទេសកសិកម្ម ថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងស្រុកអង្គរបូរី និងស្រុកព្រៃកប្បាស ដោយមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកស្រីអនុប្រធានមន្ទីរកសិកម្ម លោកស្រីអនុប្រធានកម្មវិធី(ASPIRE) លោកទីប្រឹក្សាគម្រោង លោកអភិបាលរងស្រុក លោកប្រធានការិយាល័យកសិកម្មស្រុក និងលោកក្រុមប្រឹក្សាឃុំគោលដៅគម្រោង សរុបអ្នកចូលរួម ២៦នាក់ ស្រី ៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម