ថ្ងៃព្រហស្បតិ៍ ១ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨
----------------------------------------------------------------
លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនឹងជាប្រធានគម្រោងជំរុញផលិតកម្មស្បៀង(BFP)រួមនឹងសហការី សរុបចំនួន ២នាក់ បានចូលរួមកិច្ចប្រជុំស្តីពីការ "រៀបចំគោលគំនិតសម្រាប់តាក់តែងគម្រោងដំណាក់កាលទី២" ឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាព កញ្ញាបណ្ឌិត ចាន់ ផលលឿន អគ្គនាយិការងនៃអគ្គនាយកដ្ឋានកសិកម្ម និងជានាយិកាគម្រោងជម្រុញកំណើនផលិតកម្មស្បៀង។ កិច្ចប្រជុំនេះបានរៀបចំនៅអគ្គនាយកដ្ឋានកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម