ថ្ងៃពុធ ១ កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨
-----------------------------------------------
លោកស្រីប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត និងមន្រ្តី បានពិភាក្សាការអនុវត្តន៍ធ្វេីស្រែបង្ហាញពូជស្រូវខា១៥ និងពិសេាធន៍ស្រាវជ្រាវលេីពូជស្រូវស្រឡាយសែនក្រអូបប្រៀបធៀបជាមួយពូជស្រូវសែនក្រអូបដេីម្បីបន្សាុំទៅនឹងបម្រែបម្រួលអាកាសធាតុ ដោយមានការចូលរួមពីលោកមេឃុំព្រៃល្វា ស្រុកព្រៃកប្បាស និងលោកប្រធានការិយាល័យកសិកម្មព្រៃកប្បាស។ ក្រុមការងារក៏បានទៅពិនិត្យស្រែបង្ហាញមួយកន្លែងមានទំហំ ០.៦៥ ហត នៅភូមិព្រៃតាពង ឃុំពេាធ៌រំចាក។ សកម្មភាពអនុវត្តនេះ គាំទ្រពីអគ្គនាយកដ្ធានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម