ថ្ងៃពុធ ៨ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨
---------------------------------------------------
ការិយាល័យនីតិកម្មកសិកម្មខេត្តបានរៀបចំប្រជុំប្រចាំខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីទទួលបន្ទុកផ្នែកនីតិកម្មកសិកម្មស្រុក ក្រុង សរុបអ្នកចូលរួម ១៣ នាក់។
ក្នុងឱកាសនោះ លោកអនុប្រធានមន្ទីរក៏បានលើកពីសេចក្តីជូនដំណឹងលេខ ៥០៨៦ សជណ.កសក និងលិខិតលេខ ៥១៨៣ កសក ស្តីពីការស្នើជំរុញពង្រឹងការត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំកសិកម្ម និងការធ្វើការតាមដានណែនាំដល់កសិករអំពីការប្រើប្រាស់ថ្នាំកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានជម្រុញអោយការិយាល័យជំនាញ និងការិយាល័យកសិកម្មស្រុក ក្រុង បន្តផ្សព្វផ្សាយពីសេចក្តីជូនដំណឹងនេះបន្តទៀតអោយកាន់តែមានប្រសិទ្ធិភាពខ្ពស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម