ថ្ងៃអង្គារ ៧ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨
-----------------------------------------
ខ្ញុំបាទនិង លោកស្រីអនុប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តនៅលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម កៅ ឆែ ប្រធានក្រុុមប្រឹក្សាខេត្ត និង លោក យស់ ណាស៊ី អភិបាលរងខេត្ត។ របៀបវារៈអង្គប្រជុំរួមមាន៖
១.ការពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី៤៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តតាកែវ។
២.ការពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ។
៣.ការប្រកាសពេលវេលាប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី៥០។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម