ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨
----------------------------------------------------------
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំពិភាក្សាការងារត្រៀមត្រូវអនុវត្តគម្រោងផលិតគ្រាប់ពូជស្រូវក្នុងឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីលោកស្រីប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម និងមន្រ្តី។ ក្នុងឱកាសនោះ គម្រោងបានប្រគល់កុំព្យូទ័រ ឡេបថប មួយកំប្លេសំរាប់អនុវត្តសកម្មភាពផងដែរ។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា ក្រុមការងារក៏បានចុះពិនិត្យស្រែពង្រួសដោយឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិ និងសាកសួរព័ត៌មានមួយចំនួនពីកសិករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម