ថ្ងៃពុធ ១ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨
--------------------------------------------------------------------
ការិយាល័យនីតិកម្មកសិកម្មខេត្តបានចុះអធិការកិច្ចពិនិត្យដេប៉ូដើម្បីអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម បានចំនួន ៤ដេប៉ូ និងព្រមទាំងបានផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ៥០៨៦ សជណ.កសក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អោយផ្អាកការធ្វើអាជីវកម្មថ្នាំកសិកម្មប្រភេទថ្នាំបាញ់ស្មៅគ្រប់ប្រភេទ និងបានពន្យល់បច្ចេកទេសប្រើប្រាស់ ការរក្សាទុកនិងបោះបង់ចោលនូវសំណល់ និងសំបកវេចខ្ចប់ថ្នាំដែលបានប្រើរួចជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម