ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឺទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាសមាជិកគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត បានអមដំណើរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត សំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយនិងថវិកាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចំនួន ៥០គ្រួសារ មកពីភូមិចំនួន ៩ ក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។ ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកអភិបាលស្រុកត្រាំកក់ លោកប្រធានមន្ទីរជុំវិញខេត្ត និងអ្នកពាក់ពន្ធ័ផ្សេងៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម