ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច នព្វស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្ម និងផ្សព្វផ្សាយអនុសញ្ញាលុបបំបាត់រាល់ការរើសអើងប្រឆាំង និងនារីភេទ ក្រោមអធិបតីភាព លោកជំទាវ ហោ ម៉ាលីន រដ្ខលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ លោកនាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ប្រធានការិយាល័យជំនាញខេត្ត ស្រុក និងមន្រ្តីក្រោមឱវាទមន្ទីរសរុប ៦៣នាក់ ស្រី ១៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម