ចុះអធិការកិច្ចអនុវត្តច្បាប់ស្តីពីថ្នាំកសិកម្ម និងជីកសិកម្ម
ចេញ​ផ្សាយ ២៥ ឧសភា ២០១៨
198

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨

លោកប្រធាន និងមន្រ្តីការិយាល័យនីតិកម្មកសិកម្មខេត្តរួមនឹងលោកអនុប្រធានការិយាល័យកសិកម្មស្រុកអង្គរបូរី បានចុះអធិការកិច្ចដើម្បីអនុវត្តច្បាប់ស្តីពីថ្មាំកសិកម្ម និងជីកសិកម្ម បានចំនួន ៦ដេប៉ូ ក្នុងស្រុកអង្គរបូរី។ ជាលទ្ធផល៖

+ថ្នាំកសិកម្មមួយចំនួនតូចបានផុតសុពលភាពលេខបញ្ជិការក្រុមហ៊ុន

+ការតាំងលក់របស់ដេប៉ូពុំទាន់អនុវត្តបានល្អ (គ្មានសណ្តាប់ធ្នាប់)

+ដេប៉ូទាំងអស់មិនបានដាក់តាំងបង្ហាញនូវលិខិតបញ្ជាក់ការឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ និងលិខិតអនុញ្ញាតិអាជីវកម្មឡើយ (ទុកក្នុងកេះ រឺ ទូ) +បានពន្យល់បង្ហាញពីការពិនិត្យសុពលភាពលេខបញ្ជិការក្រុមហ៊ុន

+ការថែរក្សាឯកសារពាក់ពន្ធ័ ដូចជា វិក័យបត្រ័ និងលេខបញ្ជិការពីក្រុមហ៊ុនផ្គត់ផ្គង់ទុកជាឯកសារភស្តុតាង ការចុះអធិការកិច្ចនេះ បានអប់រំណែនាំផ្ទាល់មាត់ ៣ដេប៉ូ និងចេញលិខិតកែតម្រូវ ៣ដេប៉ូ ពុំមានការពិន័យអន្តរការណ៍ទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter