ថ្ងៃអង្គារ ៨ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨
ពេលព្រឹក លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរួមនឹងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល បានអមដំណើរ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លី សាវ៉េត អភិបាលរងខេត្ត ប្រគល់ទូក ២ គ្រឿង ជូនវរៈសេនាតូចលេខ ១ ក្នុងស្រុកគីរីវង់។ ពេលរសៀល លោកប្រធានមន្ទីរក៏បានចូលរួមកម្មវិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនចំនួន ៥០៦ នាក់ ក្នុងស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសមាគមន៍អតីតយុទ្ធជកម្ពុជា និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម