ថ្ងៃពុធ ៣ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨
--------------------------------------------
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួមនឹងលោកប្រធានស្តីទីការិយាល័យផែនការ គណនេយ្យ បានចូលរួមពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៨-២០១៩ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្ការំដួល(ថ្មី)នៅទីស្តីការក្រសួងស្ថិតក្រោមអធិបតី់ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ លោកប្រធានបានទទួលនូវមហាកិត្តិយសដែលបានសម្តេចតេជោ បំពាក់មេដៃជូនផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម