ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័កពុទ្ធសករាជ ២៥៦១
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨
លោកប្រធានការិយាល័យវិស្វកម្មកសិកម្មខេត្តបានចូលរួមសហការជាមួយនាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មដើម្បីចុះអន្តរាគមន៍ភ្ជួររាស់ដីស្រែជូនប្រជាជនក្រីក្រនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២-២៤ ខែមេសា ឆ្នាំ២០១៨ ដោយគ្រោងផែនការភ្ជួរលើផ្ទៃដីសរុបចំនួន ៣០,៥០ ហ.ត ក្នុងនោះរួមមានៈ
-ភូមិត្រពាំងរបង ១០ ហិកតា
-ភូមិព្រៃក្តួច ១០ ហិកតា
-ភូមិត្រពាំងស្គារ ៥,៥០ ហិកតា
-ភូមិត្រពាំងចក ៥ ហិកតា
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម