ថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤
----------
លោក ទូង សុខុម អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមនិង លោក នួន ទិត្យភារាម្យមន្ត្រីការិយាល័យ បានចូលរួមប្រជុំពិភាក្សាលើដំណើរការ និង បញ្ហាប្រឈមរបស់សហគមន៍កសិកម្មទំនើប ក្រោមការដឹកនាំដោយឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពី លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ថ្នាក់ដឹកនាំសហគមន៍កសិកម្មទំនើប ក្រុមនិស្សិតស្ម័គ្រចិត្ត
សរុបអ្នកចូលរួម ១៦ ស្រី ០៥ នាក់ ។
វឌ្ឍនភាពដំណើរការផលិតកម្ម សហគមន៍កសិកម្មបានដាំដុះបន្លែចម្រុះទាំង ៤ ប្រភេទ បាន ចំនួន ៥០ ផ្ទះសំណាញ់
និង កំពុងបន្តសកម្មភាពដាំដុះ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម