សិក្ខាសាលា​ពិគ្រោះ​យោបល់​ ស្ដី​ពី​ការ​ត្រួតពិនិត្យ​ឡេីង​វិញ​នូវ​បទ​ដ្ឋាន​ស្តង់ដារ​បច្ចេកទេស​នៃ​ឡជីវឧស្ម័ន​មិត្ត​កសិករ
ចេញ​ផ្សាយ ១០ កញ្ញា ២០២៤
19

ថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤

---------

លោក​ សោ​ សារឿង​ ប្រធាន​ការិយាល័យ​គ្រឿង​យន្ត​កសិកម្ម​ និង​លោក​ ហន​ ឧត្ដម​ មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​ខេត្ត​ ជា​មន្ត្រី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ដោយ​ភាតរបរិស្ថាន​ បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ស្ដី​ពី​ការ​ត្រួតពិនិត្យ​ឡេីង​វិញ​នូវ​បទ​ដ្ឋាន​ស្តង់ដារ​បច្ចេកទេស​នៃ​ឡជីវឧស្ម័ន​មិត្ត​កសិករ​ ស្ថិត​ក្រោម​អធិបតី​ភាព​លោក​ ស៉ឹម​ ថាវរ:​ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​កំពង់ចាម​ និង​លោក​ ភួង​ តារា​ អនុប្រធាន​ក្រុមទី​ប្រឹក្សា​ CS2​ ។  សិក្ខាសាលា​នេះធ្វើ​ឡើងនៅ​សណ្ឋាគារ ភី&ធី​ ផាលែស​ ខេត្ត​ត្បូងឃ្មុំ​។

ចំនួនអ្នកចូលទស្សនា
Flag Counter