ពិធីចុះហត្ថលេខា ស្តីពីការប្រគល់ និងទទួល សត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលឡាវ ជូនមកកម្ពុជា នាព្រឹកថ្ងៃ១២ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ស្ថិតនៅស្រុកបាទី ខេត្តតាកែវ
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
45

ថ្ងៃអាទិត្យ ៥ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤

លោក ញ៉ីប ស្រ៊ន ប្រធានមន្ទិរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ខេត្តតកែវ រួមនឹងថ្នាក់ដឹកនាំការិយាល័យជំនាញខេត្ត ខណ្ឌរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលព្រៃឈើ បានចូលរួមក្នុងពិធីចុះហត្ថលេខា ស្តីពីការប្រគល់ និងទទួល សត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលឡាវ ជូនមកកម្ពុជា នាព្រឹកថ្ងៃ១២ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter