ថ្ងៃសុក្រ ៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរួមមានលោក សោ សាំ មន្រ្តីទទួលបន្ទុក M&E លោក នួន ទិត្យភារាម មន្រ្តីជំនួយការសហគមន៍កសិកម្ម និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធី ASPIRE-AT នៅរដ្ឋបាលឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុបចំនួន ៩នាក់ ស្រី ២នាក់។
កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាកម្មវិធី ASPIRE-ATដល់អជ្ញាធរភូមិឃុំ និងស្នើសុំការសហការចូលរួមបង្កើតសហគមន៍កសិកម្មដែលមានខ្សែច្រវាក់តម្លៃមាន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម