ចុះពិភាក្សាពីផែនការផលិតកម្មពូជស្រូវផ្ការំដួលសំរាប់រដូវវស្សា ឆ្នាំ២០២៤ លេីផ្ទៃដីចំនួន ១៨ហត
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
35

ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត និងលោក ឈន សារិត  អនុប្រធាន ការិយាល័យ បានចុះពិភាក្សាពីផែនការផលិតកម្មពូជស្រូវផ្ការំដួលសំរាប់រដូវវស្សា ឆ្នាំ២០២៤ លេីផ្ទៃដីចំនួន ១៨ហត ដែលមានសមាជិកផលិចំនួន ៣០នាក់ៈ
-បានពិនិត្យមើលការសំអាតគ្រាប់ពូជស្រូវផ្ការំដួលចំនួន ១តោន -ពិនិត្យការទុកដាក់ស្រូវក្នុងឃ្លាំង ចំនួន ៣០តោន សំរាប់គ្រាប់វិញ្ញាបនបត្រ(CS) នៅសហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ ភូមិត្រពាំងក្រឡាញ់  ឃុំអូរសារាយ ស្រុកត្រាំកក់។ សូមបញ្ជាក់ថាៈ សហគមន៍កសិកម្មនេះ កំពុងគាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ព្រមទាំងបានជួយឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន។

 

ចំនួនអ្នកចូលទស្សនា
Flag Counter