ថ្ងៃព្រហស្បតិ៍ ៣ កើត ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩
១.លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរួមនឹងលោកអភិបាលរងខេត្តទទួលបន្ទុកការងារកសិកម្ម លោកអភិបាល អភិបាលរងស្រុកគិរីវង់បានចុះពិនិត្យស្ថានភាពខ្វះទឹកនៅស្រុកគិរីវង់ ។
គួរអោយកត់សំគាល់ផងដែរថាៈ ទូទាំងស្រុកគីរីវង់ខ្វះទឹកចំនួន 2,035 ហិកតា សំរាប់ស្រូវប្រាំងលើកទី 1 ដោយធ្វើលើផ្ទៃដីស្រែវស្សា
-ដំណាក់កាលលូតលាស់ស្រូវភាគច្រើនដំណាក់កាលស្រូវមូលដើម និងចេញផ្កាខ្លះៗ
-ស្រូវនៅមានទឹកក្នុងស្រែប៉ុន្តែប្រភពទឹកនៅជិត អស់ហើយ (ស្រូវមិនទាន់សិ្វត) កសិករត្រូវការទឹកពីអាងធំទន្លាប់បង្ហូរតាមរយៈប្រឡាយនិងបូមបន្ត
-ឃុំអង្គប្រាសាទ ប្រឈមនឹងខ្វះទឹក 1598 ហិកតា លទ្ធភាពអាចសង្គ្រោះបាន 90%
-នៅឃុំគោកព្រិច ប្រឈមបញ្ហាខ្វះទឹកចំនួន 437 ហិកតា លទ្ធភាពអាចបូមសង្គ្រោះបាន 50- 60% (ព្រោះនៅឆ្ងាយពីអាងទន្លាប់)
-ចំពោះបញ្ហាប្រឈមនេះ បច្ចុប្បន្នមិនទាន់រងនូវផលប៉ះពាល់ស្វិតស្រូវនៅឡើយទេ។
-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានបនាំយកប្រេងអន្តរាគមន៍ចំនួន 800 លីត្រ ដើម្បីជួយសង្គ្រោះបន្ទាន់។
២.មន្ត្រីការិយាល័យសហគមន៍កសិកម្ម បានចុះជួយធ្វេីរបាយការណ៍ប្រចាំឆ្នាំ ២០១៨ និងលេីកផែនការអនុវត្ត ឆ្នាំ ២០១៩ នៅសហគមន៍ ខ្នាចចោរ ភូមិខ្នាចចោរ ឃំុគុស ស្រុកត្រាំកក់ ដោយមានក្រុមប្រឹក្សាភិបាលចូលរួមសរុប ៧ នាក់ ស្រី ១នាក ។
៣.ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)បានចុះគាំទ្រ និងពិនិត្យការអនុវត្តសកម្មភាពដាំបន្លែក្នុងបណ្តុំធុរកិច្ចបន្លែដែលមានកិច្ចសហការភាពជាដៃគូររវាងស្ថាប័នរដ្ឋនិងវិស័យឯកជនជាមួយក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ នៅក្នុងភូមិត្រពាំងអង្គ ស្រុកបាទី។ ក្រុមការងារក៏បានពន្យល់ពីការវិភាគសេដ្ឋកិច្ចជូនក្រុមពួកគាត់ផងដែរ។ ដោយឡែក សកម្មភាពចិញ្ចឹមមាន់នៅក្នុងភូមិពងទឹក ឃុំសំរោង ស្រុកត្រាំកក់កំពុងតែដំណើរការល្អផងដែរ។
៤.សង្កាត់រដ្ឋបាលជលផលសេកយំបានបង្រ្កាបបទល្មើសជលផលដកហូតឃាត់ទុកវត្ថុតាងរួមមានៈ
-អាំងវែទ័រចំនួន ០១ គ្រឿង
-អាគុយ ៤០អំពែចំនួន ០១ គ្រឿង
-ដងឆក់ត្រីចំនួន ០១ គូរ
-ផលនេសាទចំរុះចំនួន ០២ គីឡូក្រាម
ចំនុច ប្រឡាយលេខ ០២ ស្ថិតក្នុងភូមិក្តុលជ្រំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ។